រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)
ជំពូកទី៩
មកដល់ផ្ទះហើយ នាង ម៉ានយ៉ាននៅតែទនេ្ទញឈ្មោះ សូផាត អាហារអ្វីក៏នាងមិនព្រមទទួល ពេលគេងនាងគេងមិនលក់ ។ ឪពុកម្ដាយធម៌ នាង នាំនាងទៅមើលកុន ទៅមើលល្ខោន នាងនៅតែរវើរវាយ សូផាត! បងសូផាត! លុះរៀបសែនពេ្រនសេ្រចជាពីរដង ជាបីដង នាងម៉ានយ៉ាននៅតែមិន ទាន់បាត់រវើរវាយ ។
យូរបនិ្ដចមក ទើបនាងបានស្រាន្ដខ្លួន ។ ឪពុកនាងអរជាខ្លាំង ក៏ឱ្យដំណឹងទៅឪពុក ម្ដាយ សំណាង។ ខាងប្រុសជូនកំណត់វេលាការ ។ នៅថ្ងៃ ១១ រោច ក្នុងខែកត្ដិត នៅគេហស្ថានលោកអធិបតីសេនា រោងពិធីធ្វើហើយសេ្រច ។ គេហែកូនកម្លោះមកចូលរោងពីព្រលឹម។ ពេលល្ងាចរៀបសូត្រមន្ដ រៀបលៀងភ្ញៀវ ។ ដល់មកពាក់កណ្ដាលអធ្រាត្រ នាង ម៉ានយ៉ាមកគិតថា
សេចក្ដីបំណងរបស់អញមិនឱ្យបង់បាត់ទេ
នាងនិយាយខឹងអ្នកតែងខ្លួនម្នាក់
បងជូនទៅបត់ជើងបន្ដិច !
យី ! ទៅបត់ជើងឯណា ?
ឯបង្គន់មាត់ទនេ្ល ។
មិនហ៊ានជូនទៅទេ ងងឹតណាស់ ។
រកតែងងឹតហ្នឹងហើយ ជាការស្រួល ហើយសោះនឹងខ្មាសគេដែល នៅពាសពេញ ។
អ្នកតែងខ្លួនក៏ព្រម ។ នាងទាំងពីរចុះតាមជណ្ដើរក្រោយ ម៉ាងយ៉ានប្រដាប់មានពេជ្រពេញទាំងខ្លួន ។
លុះដើរទៅជិតដល់បង្គប់ នាងនិយាយប្រាប់អ្នកតែងខ្លួនថា
បងនៅចាំត្រង់ហ្នឹង ដើរតែម្នាក់ឯងបានហើយ
អ្នកតែងខ្លួនក៏ធ្វើតាមបង្គាប់ ។ នាងដើរទៅជិតបង្គន់មាត់ទនេ្ល លេកីដៃទាំងពីរលើកឡើងលើ លោត ប្រូងទៅក្នុងទឹកកំពុងហូរខ្លាំងទៅសមុទ្រស្រុកចិន ។ នាង ម៉ានយ៉ាន សម្លាប់ខ្លួនក្នុងទឹក ដោយនាងនឹងឃើញថា សូផាតលោតទឹកសម្លាប់ខ្លួនដោយសារនាងនាំបង្កើតកម្មគ្រោះ ម៉្យាងទៀត នាងមិនចង់យកប្ដីដែលនិងរម្ងាប់សេចក្ដីអាឡោះអាល័យនាងពីប្រុសកម្សត់កត់ចង់ចិត្ដចាំនឹងនាង ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)