Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី៥

សូផាត មានរូបជាកម្លោះមួយមាឌក្រអាញមុខមូល មានឈាម ស្រស់ស្រគាំ សមសួននឹងវង្សសក្ដា សម្លៀ́កបំពាក់មិនបានជាមានតម្លៃច្រើនទេ ប៉ុន្ដែអ្នកទាំងឡាយមើលទៅត្រូវចិត្ដ នឹងសម នឹងស្អាតចុះរបៀបគ្រប់បទ ។
មានស្ដ្រីក្រមុំជាច្រើន ចាប់ចិត្ដនឹងអ្នក។ នាង​ អ៊ូរី ដែលជាកូនក្រមុំរបស់អ្នកជិតខាងមួយនៃ លោកអធិបតី សេនា មានចិត្ដប្រាថ្នាលើរូប សូផាត ជាច្រើន ។​ សូផាត ឥតដឹងខ្លូ̈នបនិ្ដចសោះ ។​ សូផាត បានរាប់អាននិយាយស្ដីដោយសមគួរនឹងនាងអ៊ូរីដែរ។
មួយវេលាដែលនាងអ៊ូរីនិយាយសើចលេងពីរឿងផេ្សងៗនឹង​ សូផាត នាង អ៊ូរី ហុចកូនកន្សែងតូចមួយទៅ សូផាត ទើបនិយាយថា
  សូមជូនកន្សែង តូចនេះទៅបង។
សូផាត ទទួលកន្សែងធ្វើជាសង្កេតមើលសព្វគ្រប់ញញឹមជពា្ជក់មាត់៖
  កន្សែងនេះ ស្រឡាញ់តែជរចាក់មានថ្នាក់ល្អណាស់ បើម្លេះហើយប្រយ័ត្ន មិនឱ្យបាត់ទៅណាទេ ... ។
សម្ដី សូផាត ជាពាកុ̈ត្រង់ពិត ប៉ុន្ដែនាង អ៊ូរី យល់ថាជាពាក្យលែបខាយយ៉ាងគួររបស់ប្រុសប្រសើរ ។ នាង អ៊ូរី ស្មានថា សូផាត ចងចិត្ដនឹងនាង ។​
លុះពេលយប់ស្ងាត់ នាឡិកាវាយម៉េាងដប់ពីរ នៅក្នុងភូមិស្ងាត់ឈឹង អ្នកស្រុកដែលនឿយរកស៊ីធ្វើការពីថ្ងៃនាំគ្នាសំរាកខ្លួនពួនអាត្មា និទ្រាលក់ ស្រមុកលាន់ក្នុងផ្ទះគ្រប់ៗរូប នៅផ្លូវភ្លើងអគ្គីសនីព្រោងព្រាត ខ្ទាតពន្លឺចោល ទទេ ជួនកាលមានរទេះអូសមួយៗរត់យឺតៗ ដោយអន̃កអូសអស់កម្លាំងខ្លាំង ពេកណាស់ ។ ព្រះចន្ទ្ររះចិពែា្ជងចាំងរស្មីមកលើពសុធា ដើមព្រឹក្សាសឹង ស្រងាត់មានសព្វសត្វរត្ដិចរទំហើយហើរទៅ ។ នៅពេលស្ងាត់ដូច្នេះ រោគតណ្ហា តែងធ្វើឱ្យងងឹតងងល់សត្វក្នុងវដ្ដសង្សារ ។
ផ្ទះលោកអធិបតីសេនា មិនទាន់ស្ងាត់នៅឡើយ ។ នៅក្នុងបន្ទប់ សូផាត ភ្លើងផ្លុងៗចោលពន្លឺមកខាងក្រៅ ។ សិស្ស សាលា កូលេសស៊ីសុវត្ដិ កំពុងនាំគ្នាពីរនាក់បង្ហើយការរៀនដែលគ្រូដាក់ឱ្យ ធ្វើ ។ បន្ដិច ណារិន លា សូផាត ចូលទៅបន្ទប់ដេកខ្លូ̈ន សូផាត កំពុង តែអង្កុយច្រងូវមើលសៀវភៅតែម្នាក់ឯង លុះឮសូរជើងគេដើរព្រិប ! ព្រិប ! ស្មានថាជាដំណើរ ណារិន ស្រាប់តែងាកមើលឃើញរូបស្រីក្រមុំម្នាក់នៅ បង្ហើយនាង អ៊ូរី ។
  នាង អ៊ូរី ហេតុតែសេចកី្ដចេតនាលើ សូផាត ខ្លាំងណាស់ នឹងទប់កេរ្ដិ៍ ជាស្ដ្រីពុំបាន ដូច្នេះហើយបានជានៅក្នុងពេលរាត្រីស្ងាត់នោះ បានឡើងទៅដល់ បន្ទប់ សូផាត ។​ នាងអ៊ូរី​ ឈរនៅជិតតុសូផាតឥតមានវាចាអ្វី។សូផាត សួរថា
  អញ្ជើញមកមានការអ្វីនៅពេលនេះ?
នាង អ៊ូរី ហាមាត់ពោលពាក្យមិនចង់រួច
  ចា៎ !! ... ...
សូផាត យល់ជាក់ថានាងអ៊ូរី ចាប់ចិត្ដលើអ្នក ទើបនិយាយទាំងរន្ធត់ ស្លុតខ្លួន ដោយភិតភ័យនឹងម្ចាស់ផ្ទះគេដឹងរឿងហេតុ
  នាង !​ អញ្ជើញនាង ត្រឡប់... ទៅលំនៅនាងវិញទៅ ... ទោះបីមានការអ្វីៗស្អែកព្រឹកសឹមអព្ជោីញ មក ។
  ចា៎ះទេ ... មិន ... ទៅទេ ...
  ទេ !... សូមចិត្ដនាង សូមនាងត្រឡប់ទៅវិញទៅ បើនាងអាណិត ផ្ទះនេះមិនមែនផ្ទះខ្លួនទេ ខ្លួនមិនមែនម្ចាស់ខ្លួនទេ សូមនាងអញ្ជើញទៅវិញ ទៅ !
នាងអ៊ូរីដែលបានស្ដាប់តែកម្លាំងចិត្ដតេ្រកចង់ស្នេហានាំឱ្យងងឹតគិតមិនឃើញមើលមិនយល់ការខុសត្រូវទាំងពួង ខ្ទប់មុខទទូរក្រមារចុះ ដីភ្លាម ។
ពេលនោះទទួលនាង ម៉ានយ៉ាន ដើរចេញពីក្នុងនោះមក ។ នាង ម៉ានយ៉ាន ធ្លាក់ថ្លើមក្ដុក នឹកថា បង សូផាត នេះ អញស្មានមកថា ជា មនុស្សត្រឹមត្រូវល្អ ។ តាមប្ញកពាដែលពុតធ្វើជាសុភាពរាបទាបនោះគួរឱ្យទុក ចិត្ដល្មមផ្ញើជន្ម ផ្ញើខ្លួនប្រាណបានណាស់ ឥឡូវស្រាប់តែហ៊ានយកស្រីឡើងមក ដល់លើផ្ទះផង ! ។ ធម្មតាប្រុសយើងជាស្ដ្រីសម្លឹងមិនធ្លុះដល់ក្នុងចិត្ដគេទេ មិន ធ្លុះទេ។​ ម៉ានយ៉ាន បិទបង្អួចយកដៃទាំងពីរគងថ្ងាសជពា្ជក់ជញ្ជឹង ប្រឹងដក ដង្ហើមធំស្ដាយគំនិតដែលគិតប្រាថ្នាខុសជាយូរអង្វែងមកហើយ ។
តាំងតែពីពាក់កណ្ដាលយប់កើតកាលវិតក្កនោះមកនាងម៉ានយ៉ានព្រួយប្រាណវេះខ្លួនចេញឆ្ងាយៗពីសូផាត ដរាប។នាងមិន ដែលដើរចេញចូលក្នុងផ្ទះឱ្យបានប្រទះមុខនឹងសូផាត សោះបើឃើញអ្នកប្រុសនៅត្រង់ណេះនាងទៅត្រង់ណោះ។ ពេលបាយនាងបរិភោគស្ងប់ស្ងាត់ វាចាខុសពីធម្មតា ដែលធីតាធ្លាប់តែនិយាយរីករាយ ដំណាលដំណើររឿងផេ្សងៗលេងកំសាន្ដទាំងអស់គ្នា ។
រំលងយូរថ្ងៃមក សូផាត នឹកក្នុងចិត្ដថា
  នាង ម៉ានយ៉ាន មានបើ អន់ចិត្ដអ្វីិនឹងអញហើយ មេ្ដចក៏គេចវេះពីមុខអញម្ល៉េះ? មេ្ដចក៏នាងខើ្ពមឆ្អើម អញម្ល៉េះ? ខ្លួនអើយដែលមកនៅក្នុងផ្ទះគេ យកចិត្តគេណាស់មិនគួរគេគុំគួនធើ្វស្មើស្មោះដូច្នេះសោះ មិនដឹងជាគេជិនឆ្អន់នឹងឯងបទណា ? ឱ ! ប្រហែលជា គេថា́ឯងហ៊ានប្រមាថមើលងាយលបលួចស្រឡាញ់គេហើយ ! ។ សព្វ́ថ្ងៃដឹង ខ្លួនថាថោកទាបដែរ ប៉ុន្ដែចិត្ដចង្រៃឱ្យព្រួចគួចមេត្រីទៅលើគេ ស្រឡាញ់គេ មិនហ៊ានឱ្យគេដឹងខ្លួនទេ មេ្ដចគេនៅតែដឹងខ្លួនបាន ។ គិតទៅឃើញថា ខុស គំនិត ខ្លួនជាអ្នកម្សត់ ទុរគតិមិនគួរគួចចិត្ដគិតចង់ស័គ្រដល់រូបគេឡើយ មិន គួរចង់ឈោងចាប់ផ្កាយដែលនៅលើមេឃ !​ សូផាត បម្រុងរត់ចេញ ។
លុះពេលព្រលប់យប់យន់បនិ្ដចមក ណារិន ទទួលមិនបានចេញមករៀននឹងសូផាត ។ សូផាត ប្រដាប់ដោយខោអាវចាស់តែមួយសម្រាប់ ប្រញិបប្រញាប់ទាញសំបុត្រមួយពីហោប៉ៅដាក់ទៅលើតុ ស្ទុះសឹមៗចុះមកដី ដើរចេញទៅក្រៅរបងភ្លាម ! អ្នកក្រឡេកមើល ទៅផ្ទះលើកដៃពីរសំពះ ឱ គុណបុណ្យព្រះម្ចាស់ថ្លៃ ! បួងសួងសូមលោកជួយទ្រទ្រង់វង្សាលោកអធិបតី សេនា ដែលប្រកបដោយចិត្ដវិសេសល្អ ។ ទឹកភ្នែកជោរចេញពេញមុខមួយរំពេច ។
សូផាត ឈានជើងដើរ ក្ដុកក្នុងចិត្ដអាឡោះអាល័យ មិនចេះអស់ មិនចេះហើយ ពីវង្សគ្រួសារលោកអធិបតីសេនា ។ អ្នកនឹកឃើញថា លោកនា ម្ម៊ឺនធំមានគុណនឹងអ្នកស្មើឪពុកអ្នកបង្កើត ដោយលោកទំនុកបំរុងអ្នកសព្វគ្រប់ ស្រឡាញ់រាប់អានមិនឱ្យឃ្នើសចិត្ដ លោកស្រីមិនដែលមានពាក្យបន្ទោសជេរស្ដី អ្នកសោះ ។ ណារិន ជាមិត្ដរកគ្មាននៅក្នុងលោក ។ ម៉ានយ៉ាន ជាធីតាដែល តែងតែរាប់អានអ្នកដោយស្មោះត្រង់ ។ ការខុសគឺខ្លួនអ្នកដែលក្បត់ចិត្ដត្រង់របស់នាង ។
សូផាត ដើរកណ្ដាលយប់ងងឹត មុខជ្រប់វងេ្វងស្មារតីឥតវិញ្ញាណ នឹង ញាំងចិត្ដអ្នកឱ្យនឹងប្រាថ្នាដើរតម្រង់ទៅទីណាឡើយ ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)