រឿង៖ មនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជ្រៅជាកន្លែងដាក់អន្ទាក់អ្នកមួយថា៖
ខ្ញុំនឺង ដាក់នៅលើគល់ឈើនេះដ្បិតឈើនេះមានផ្លែយប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ។
អ្នកមួយឆ្លើយថា៖
ខ្ញុំក៏ចង់ដាក់ នៅកន្លែងនឹងដែរ ប៉ុន្ដែឥទ្បូវនេះបើអ្នកដាក់នៅលើគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឺកទ្បើងរបស់ អ្នកណាជាប់សឺមដឺង។
និយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើ ម្នាក់ទ្បើងដាក់នៅចុងឈើ ហើយស្រេចវិលមកផ្ទះវិញ រៀងខ្លួន។ ឯអ្នកដាក់អន្ទាក់ដាក់នៅចុងឈើនោះ លុះមកដល់ផ្ទះហើយគិតគ្នាពីរនាក់ប្រពន្ធប្ដីថា “តាំងពីដូនតាមក មិន ដែលឮអ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឱ្យជាប់សត្វជើងបួនដែលដើរនៅដីទេ ឥទ្បូវនេះអញដាក់អន្ទាក់នៅលើចុង ឈើតើធ្វើមេចនឺងបានសត្វ? ដូច្នេះអញត្រូវរភ្ញាក់ពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញ ដោះយកទៅចងនឺងអន្ទាក់អញឯចុងឈើ ដល់ព្រឹកអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោក សុភាសេក បើវាមិនសុខចិត្ដដូចម្ដេចៗមុខជាកើតក្ដីដល់សុភាសេកមិនខាន សុភាសេកមុខជាកាត់ក្ដីឱ្យវាចាញ់អញជា ប្រាកដ។ ប្ដីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវភ្ញាក់ពីដេកលុបមុខស៊ីស្លាហើយ ចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅលើដីជាប់ក្ដាន់មួយ ក៏ដោះទ្បើងយកទៅចងនឺងអន្ទាក់របស់ខ្លួន រួចតំទ្បើងអន្ទាក់នៅដីដូចដើមក៏ ប្រញាប់វិលមកផ្ទះវិញ។
លុះព្រឹកព្រហាមស្រាងៗទ្បើង អ្នកមួយដែលដាក់អន្ទាក់នៅដីក៏ស្រែកហៅឱ្យទៅមើល អន្ទាក់។ អ្នកមួយឆ្លើយ៖
កុំរលេះរលាំងថ្វី អន្ទាក់ខ្ញុំៗមិនសង្ឈឹមទេ ដ្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ា៊នថា បើបានចែកគ្នាស៊ីផង។
ពាក្យនេះជាពាក្យចំអកឱ្យអ្នកមួយដ្បិតដឺងការណ៏។ អ្នកទាំងពីរនិយាយហើយ ចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅលើដី ឃើញជាប់តែនៅលើចុងឈើវិញ។ ចៅដែលជា ម្ចាស់អន្ទាក់នៅលើចុងឈើថា៖
ន! មើលចុះមិនជឿខ្ញុំថាកុំឱ្យដាក់នៅគល់ ឱ្យដាក់នៅចុង ឥទ្បូវមើលរបស់អ្នកណា ជាប់ហៈ?
ហើយទ្បើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ។ ឯចៅដែលបានក្ដាន់ក៏ ប្រញាប់យកមកជូនសុភាសេក ហើយជំរាបថា៖
ខ្ញុំហើយនឺង ចៅមួយនោះទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅឯចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀចក្ដីគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្ដារកសេចក្ដីយាង ណាឱ្យតែក្ដីខ្ញុំឈ្នះវាចុះ ខ្ញុំនឺងដឺងគុណ លោកទៅថ្ងៃមុខ។
សុភាសេកបានសាច់ក្ដាន់ហើយឆ្លើយថា៖
ឯងទៅរកស្លាម្លូ មកឱ្យឆាប់ឱ្យទាន់ព្រឹកនេះ បើវាមកប្ដឹងអញៗបង្គាប់វាអព្ចឹាងដែរ បើវាមកមិនទាន់អញនឺងកាត់សេចក្ដីឱ្យវាចាញ់បាន ងាយ ឯងប្រញាប់ទៅចុះ។
ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដង្ហើមតូច ដង្ហើមធំមិនសុខចិត្ដ ក៏យកសេចក្ដីទៅប្ដឹងសុភាសេកៗក៏បង្គាប់សេចក្ដីដូចចៅមុន។ លុះព្រឹកទ្បើងអ្នកដែលដាក់អន្ទាក់នៅឯចុងឈើ ក៏យក ឥវ៉ាន់ទៅដល់មុន ឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ក៏ដើរទៅរកទិញឥវ៉ាន់ពុំបាន ពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើញគេចាប់ទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឺងសុភាទន្សាយៗសួរថា៖
មាន ដំណើរអីបានជារត់ដូច្នេះ? ឈប់សិន
ចៅនោះឆ្លើយថា៖
លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនិងអ្នកមួយ ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកទ្បើងទៅពុំឃើញនៅដីជាប់សត្វ ឃើញអន្ទាក់ចុង ឈើជាប់ក្ដាន់មួយ ខ្ញុំមិនសុខចិត្ដក៏យកសេចក្ដីទៅប្ដឹងសុភាសេក សុភាសេកគេថា “ អ្នកណាដើរទៅរកឥវ៉ាន់ទៅដល់ មុនអ្នកនោះឈ្នះ ” ហេតុនេះបានជាខ្ញុំភ័យឥទ្បូវគេ ទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផង
សុភាទន្សាយ ឆ្លើយថា៖
ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនាំទៅ
ចៅនោះក៏អរ។ លុះថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះ សុភាសេកៗស្រែក សួរមកថា៖
ដូចម្ដេចក៏យូរម្លេះ? សេចក្ដីចាញ់គេហើយ
សុភាទន្សាយឆ្លើយថា៖
យើងខ្ញុំបានជា យូរ នេះពីព្រោះអាល័យតែចាំមើលត្រីក្រាញហើរទ្បើងស៊ីស្លឹកអំពិល
សុភាសេកសួថា៖
ពីជីដូនជីតាមក គ្មាននណារ ដែលឃើញដែលឮថាត្រីក្រាញ់ទ្បើងស៊ីស្លឺកអម្ខិលទេ។
សុភាទន្សាយឆ្លើយថា៖
ពីជីដូន ជីតា ពីម៉ែឪបង្កើតមក នរណាដែលឃើញដែលឮថា អន្ទាក់នៅដីមិនជាប់សត្វទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផង ដែលឮទេ? អស់អ្នកស្រុក!
ខណៈនោះសុភាសេកនៅស្ងៀមពុំហ៊ានស្ដីតបទ្បើយ។ សុភាទន្សាយក៏កាត់សេចក្ដីអោយចៅដែល ដាក់អន្ទាក់នៅដីឈ្នះ ។ ឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្ដាន់ក៏ស្ងៀម បែរមុខផ្ទុបទៅនឺងជព្ចាំងដូច ឆ្មារលបកណ្ដុរ។